សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព លោក យូ ប៉ាសារួន អតីតមេឃុំកំពង់ត្រឡាច
ព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ រួមដំណើរមាន ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព លោក យូ ប៉ាសារួន អតីតមេឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។